សម្រាប់អ្នកដែល កំពុងតែប្រើ ប្រាស់ទូរស័ព្ទ រឺថេប្លេត Android អ្នកប្រហែលជា មិនធ្លាប់ ដឹងទេថា ទូរស័ព្ទអ្នក ក៏មាន មុខងារពិសេស មួយដូច iOS ដែរ ដោយយើងអាច ធ្វើការចាប់ រាវរកទីតាំង ទូរស័ព្ទដែល កំពុងតាំងនៅបាន ប្រសិនបើយើង បានបាត់ រឺមានចោរលួច ហើយយើង ក៏អាចបញ្ជា អោយវាបន្លឺសម្លេងឡើង រឺក៏លុប ឯកសារ ចេញពីទូរស័ព្ទ ចោលក៏បាន។ មុខងារ Android Device Manager នេះបានដាក់ អោយប្រើប្រាស់ តាំងពីចុងឆ្នាំ 2013 មកម្ល៉េះ ក៏ប៉ុន្តែ ប្រិយមិត្ត មួយចំនួន ប្រហែលជា មិនទាន់ បានប្រើ រឺចេះប្រើ នៅឡើយទេ។ តោះដាក់ មុខងារនេះ នៅលើ ទូរស័ព្ទយើង ទាំងអស់ គ្នាណា ព្រោះអីវានឹងផ្តល់ អត្ថប្រយោជន៍ ដល់យើង ជាច្រើននៅថ្ងៃមុខ។
តម្រូវការ
- ទូរស័ព្ទ រឺថេប្លេតដំណើរការដោយ Android
- ដើម្បីស្វែងរកទូរស័ព្ទដែលបានបាត់ យើងត្រូវការកុំព្យូទ័រ រឺទូរស័ព្ទដទៃ ដែលមានភ្ជាប់ អ៊ីនធឺណែត
វិធីតម្លើង Android Device Manager
- ដំបូងទាំងអស់ ទូរស័ព្ទអ្នកត្រូវមានតម្លើងមុខងារ Android Device Manager សិន ដោយយើង អាចតម្លើង កម្មវិធីនេះ ចេញពី Playstore ហើយ Sign in ចូលគណនី Gmail របស់អ្នក។
- វានឹងបង្ហាញម៉ូឌែលទូរស័ព្ទរបស់អ្នក ហើយសូមចុចលើពាក្យ Setup Lock & Erase
- បើក Remotely Locate This Device និង Allow Remote Lock Erase > ហើយចុច លើពាក្យ Activate ជាការស្រេច។
វិធីស្វែងរកទូរស័ព្ទ រឺថេប្លេតរបស់យើង នៅពេលដែលយើងបាត់ រឺមានចោរលួច
- វិធីគឺមានពីរ ដោយមួយប្រើ ប្រាស់តាម កុំព្យូទ័រ និងមួយទៀត តាមទូរស័ព្ទ។
- សម្រាប់កុំព្យូទ័រ អ្នកគ្រាន់តែ ចូលទៅកាន់ វេបសាយនេះhttps://www.google.com/android/devicemanager រួច Login គណនី Gmail របស់អ្នកចូល នោះវា នឹងបង្ហាញ ចេញផែនទី មួយ ដែលនៅផ្នែក ខាងស្តាំ អ្នកនឹងឃើញ ឈ្មោះ ទូរស័ព្ទ របស់អ្នក នឹងមានជំរើស (Ring) សម្រាប់បន្លឺសម្លេង ទូរស័ព្ទឡើង, Lock ដែលវានឹង ចាក់សោរ ទូរស័ព្ទដោយ ប្រើ លេខសំងាត់ និង Erase ដែលវានឹង លុបឯកសារ ទាំងអស់ ចេញពីទូរស័ព្ទ របស់អ្នក។
- អ្នកអាចបញ្ជាបែបនេះបាន លុះត្រាតែ ទូរស័ព្ទដែល បានបាត់នោះ គឺមានបើក អ៊ីនធឺណែត ហើយដើម្បី ស្វែងរកទីតាំង វិញ លុះត្រាតែ ទូរស័ព្ទ អ្នកបើក Location Service ( ភាគច្រើន បំផុតគឺបើក ចោលស្រាប់)។ នេះមានន័យថា អ្នកអាច បញ្ជា ចាក់សោរ ចោលសិន ហើយនៅ ពេលដែល ទូរស័ព្ទរបស់អ្នក បានភ្ជាប់ទៅកាន់ អ៊ីនធឺណែត ពេលណា វានឹងជាប់ សោរពេលនោះ។
- ដោយឡែកប្រសិនបើ អ្នកចង់ស្វែងរក ទូរស័ព្ទដែល បានបាត់ តាមរយៈ ស្មាតហ្វូន ដទៃវិញ អ្នកគ្រាន់តែ តម្លើងកម្មវិធី Android Device Manager ចេញពី Playstore ហើយវិធី ប្រើប្រាស់វិញ គឺដូចទៅនឹង វិធីខាងលើដែរ។
សូមធ្វើការតម្លើង
មុខងារ Android Device Manager នេះនៅ លើទូរស័ព្ទ របស់អ្នក ទាំងអស់គ្នា ដើម្បីបង្កើន សុវត្ថិភាព នៃការ ប្រើប្រាស់ ចៀសវាង នៅថ្ងៃមុខ នៅពេលដែល អ្នកបាត់ រឺមានចោរលួច អ្នកអាចធ្វើ ការចាប់ទីតាំង និងបញ្ជា ចាក់សោរ រឺលុប ឯកសារបាន។ សូមបញ្ជាក់ ផងដែរថា ប្រសិនបើអ្នក រកឃើញទីតាំង ទូរស័ព្ទដែល ត្រូវបាន ចោរលួចហើយ សូមកុំ ព្យាយាម ទៅយក ទូរស័ព្ទវិញ តែម្នាក់ឯង។ សូម រាយការណ៍ដល់ សមត្ថកិច្ច ទៅជាមួយ ចៀសវាង មានបញ្ហាអាក្រក់ អ្វីកើតឡើង។